Cctime 6monthsfree desktop
Cc times  web banner kh (2)

ឧកញ៉ា គិត ស៊ូឡា ក្លាយជា«នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ»នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបអន្តរជាតិ ក្នុងវ័យ១៩ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជា«នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ»នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អន្តរជាតិ។ឧកញ៉ា គិត ស៊ូឡា ជាយុវជនកម្ពុជាដែលទទួលបានតំណែងជា «នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ»ក្នុងវ័យ១៩ឆ្នាំ ក្រោយទទួលបានគោរមងារជា ឧកញ៉ា នៅឆ្នាំ២០២៣។

អ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានឪពុកបង្កើតរបស់ឧកញ៉ា គិត ស៊ូឡា បានថ្លែងថា ជាងបីទសវត្សរ៍មកនេះ លោកបានកសាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឲ្យក្លាយជាក្រុមហ៊ុន ពហុផលិតផលឈានមុខគេ មានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុត នៅក្នុងប្រទេស។លោកមានមោទនភាពក្នុងការប្រកាសកូនប្រុសរបស់លោកចូលរួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានពន្យល់ថា ទោះក្នុងវ័យ១៩ឆ្នាំ តែឧកញ៉ា គិត ស៊ូឡា យល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។លោកទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី លោកឧកញ៉ា ស៊ូឡា ត្រៀមខ្លួនរួចជាស្រេច ក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ 

បើតាមក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក្នុងតួនាទីថ្មីជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និង ធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរឡើង នៅក្នុងពិភពឌីជីថល។

គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ក្រុមហ៊ុន មានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង