681 ezgif.com resize
Swift cc time

«ទេសចរ»ជាង២១លាននាក់ចូលរួមលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម)

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង២១ លាននាក់ ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះភ្ញៀវជាតិមានចំនួនសរុបប្រមាណ ២១.៧០ លាននាក់ និង ភ្ញៀវទេសចរបរទេសមានចំនួនប្រមាណ១១ ម៉ឺននាក់។ ខេត្តចំនួន៥ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺកំពង់ចាម ព្រៃវែង កំពង់ស្ពឺ បាត់ដំបង កំពត។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល ស៊ីស៊ីថាមស៍ ទទួលបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤។

យោងតាមបាយការណ៍ កំពង់ចាម ជាប់ជាខេត្តលេខ១ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងពិធីបុណ្យចូលឆ្នាំ ដោយមានអ្នកចូលរួមលេងកម្សាន្ត ប្រមាណជាង ៥លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥.៣៤៩.២៩៧ នាក់ និង ទេសចរបរទេសប្រមាណ ៥១៤ នាក់, ២. ព្រៃវែង ទទួលបានភ្ញៀវទេសចរជាង ២,២ លាននាក់ ក្នុងនោះទេសចរជាតិមានប្រមាណ ២.២៩៨.៣៦៧ នាក់ និង ទេសចរបរទេស ប្រមាណ ៣៥ នាក់, ៣. កំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរសរុបប្រមាណ២,១លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ២.១០២.២៤៧ នាក់ និង ទេសចរបរទេស ប្រមាណ ១.៦៦៨ នាក់, ៤.បាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១,៧លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានប្រមាណ ១.៧៣១.៤៣២ នាក់ និង ទេសចរបរទេស ប្រមាណ ៣.១៩៧ នាក់, ៥. កំពត ទទួលបានភ្ញៀវទេសចរជាង ១,៤លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ១.៤០០.៣៧៥ នាក់ និងទេសចរបរទេស ប្រមាណ ៣.១២២នាក់។

ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។ ចំនួនភ្ញៀវទេសចរ ប្រមាណជាង ២១ លាននាក់ក្នុងរយៈពេល៤ ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលប់ លើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត៕


Khcct banner

អត្ថបទទាក់ទង