Cctime 6monthsfree desktop
Cc times  web banner kh

រាជធានី-ខេត្ត៥ទទួល«ភ្ញៀវទេសចរ»ច្រើនជាងគេក្នុងថ្ងៃចូលឆ្នាំថ្មី៣ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ មាន«ភ្ញៀវទេសចរ» ទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់ និង ទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់។

បើតាមរបាយការណ៍ រាជធានី ខេត្ត ទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន÷កំពង់ចាម ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់ ទេសចរបរទេស ប្រមាណ ៣៥៦ នាក់។ កំពង់ស្ពឺ ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់ ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់។ បាត់ដំបង ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់ ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់។ ព្រៃវែង ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់ ទេសចរបរទេស ប្រមាណ ៣៣ នាក់។ សៀមរាប ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់ និង ទេសចរបរទេស ប្រមាណ ១២.៩៩១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង