ភ្នំពេញ៖ នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សំណូមពរដល់អ្នកបើកបរគ្រប់រូបត្រូវគោរពតាមផ្លាកសញ្ញា និងគំនូសសញ្ញាកំណត់ល្បឿននៅលើដងផ្លូវ ព្រមទាំងលក្ខខណ្ឌនៃការបើកបរលើផ្លូវល្បឿនលឿនផ្សេងៗទៀតឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។ ជាពិសេសក្រសួង បានហាមបត់ត្រឡប់ក្រោយ ឬ បើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿន។
សូមជម្រាបដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបញ្ចុះតម្លៃ ២០% សម្រាប់ថ្លៃធ្វើដំណើរ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្រាប់អ្នកដែលទូទាត់ជាសាច់ប្រាក់សុទ្ធ។ ចំពោះអ្នកដែលប្រើប្រាស់គន្លងETC និង ANPR គឺនៅទទួលបានការបញ្ចុះតម្លៃ ២០% រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕