Cctimesw1140xh150cm copy

ចោរចូលប្លន់ម្ចាស់ប្រេន Lakamo សម្លាប់ប្តីជនរងគ្រោះ និង រងរបួសBA

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមព័ត៌មានបឋម បានរាយការណ៍ថា មានករណីចូលប្លន់ក្នុងផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ កាលពីម៉ោងប្រហែលជាង ១១យប់ ថ្ងៃទី ១០ មេសា ហើយបានបាញ់សម្លាប់ម្ចាស់ប្រេនជាប្តី ហើយ BA ដែលគេស្គាល់ថា ជាតារា Tik Tok បានរងរបួសធ្ងន់ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោងជាង ១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមចោរបានមានតែម្នាក់ ចូលទៅផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ រួចហើយបានភ្ជង់អ្នកបើកឡាន ឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ បង្កឱ្យមានការប្រតាយប្រតប់គ្នា រហូតជនល្មើស បានបាញ់ជនរង គ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ដោយឡែក BA ឲ្យក្រុមហ៊ុន ឈ្មោះ សុខ លីន តារា TikTok ក៏លោតពីលើផ្ទះបណ្តាលឲ្យជង់ចំក រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់។ ព័ត៌មាននេះ ត្រូវបានកម្លាំងសមត្ថកិច្ច ហើយក៏ចាប់ផ្តើមឡោមព័ទ្ធ ក៏ជនល្មើសបាញ់សម្លាប់ខ្លួនឯងតែម្តង។ករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង