Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោង«ស្ថាបនាផ្លូវជាតិលេខ១០»ពីកោះកុង-បាត់ដំបងសម្រេចបានជាង៨០%ហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គម្រោងស្ថាបនាផ្លូវជាតិលេខ១០ លាតសន្ធឹងពី ខេត្តកោះកុង ពោធិ៍សាត់ ដល់ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី ១១ មេសានេះ សម្រេចការសាងសង់បានជាង៨០ភាគរយហើយ។ផ្លូវជាតិលេខ១០នេះ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់ប្រទេសចិនដោយក្រុមហ៊ុនចិន (CRBC)។

លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល។

បើតាមលោក ផន រឹម ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣%,ការងារស្ពានអនុវត្តបាន ៨៦,២៨%,ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ សម្រេចបាន ៤០,០០%(គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ),ការងារលូកាត់ទទឹងថ្នល់ ៩៨,១៩% និង ការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងងទេរអនុវត្តបាន ៨៧,៦៣%។

បច្ចុប្បន្ននេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាង ខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង