Cctimesw1140xh150cm copy

រូបសំណាក«សេះសមុទ្រ»៖ពលរដ្ឋមួយចំនួនស្នើឱ្យមើលឃើញពី«តម្លៃជាតិ»ជាងបរទេស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ បន្ទាប់ពីមានការចែកចាយរូបភាពដែលបានបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គម នូវរូបសំណាក«សេះសមុទ្រ» បាញ់ទឹកក្នុងខេត្តកំពត ឃើញថាមានមតិសាធារណជនជាច្រើនមានការចាប់អារម្មណ៍ជាច្រើន ដោយក្នុងនោះមានពលរដ្ឋមួយចំនួនបានបញ្ចេញមតិបែបរិះគន់ ចំអកនូវក្បាច់រចនារបស់រូបសំណាក«សេះសមុទ្រ»នេះ ខណៈពលរដ្ឋមួយចំនួនបានបញ្ចេញមតិកោតសរសើរពីគំនិតច្នៃប្រឌិត និងស្នើឱ្យមើលឃើញពី«តម្លៃជាតិ»ជាងបរទេស។

យោងតាមមតិរបស់ពលរដ្ឋនៅលើបណ្តាញសង្គមដែលបានសរសេរថា«អ្វីដែលយើងធ្វើបានល្អយើងគួរលើកទឹកចិត្តកោតសរសើរ ហេតុអីបានបង្កើតពាក្យបែបចំអក។ ខ្មែរយើងទម្លាប់អាក្រក់ឱ្យតែអ្វីដែលស្អាតច្រើនប្រដូចទៅសាសន៍គេ បើមនុស្សស្អាតនាំគ្នាសរសើរថាស្អាតដូចកូនបារាំង ស្អាតដូចតួកុនថៃ ,,, អាហារបង្អែមខ្មែរ ធ្វើតាំងពីដូនតាអ្នកធ្វើខ្មែរសោះតែទៅហៅសំនៀងគេ ឈ្មោះគេ អត់ព្រមដូរ មិនដែលឃើញជាតិសាសន៍ដទៃគេដាក់ឈ្មោះស្អីដែលគេចម្លងយកពីខ្មែរហៅជាឈ្មោះខ្មែរ។»

ចំណែកពលរដ្ឋម្នាក់ទៀតបានបញ្ចេញមតិនៅលើបណ្តាញសង្គមថា«ប្រសិនបើមិនចេះសាទរនូវអ្វីដែលប្រទេសរបស់ខ្លួនខិតខំកសាងឡើយ សូមកុំប្រៀបធៀបឬជាន់ពន្លិចអី ព្រោះវាបញ្ជាក់ពីសីលធម៌របស់អ្នក។ គួររៀនទទួលស្គាស់នូវអ្វី ដែលយើងខំបង្កើតឡើង ថ្វីត្បិតតែមិនសូវធំអស្ចារ្យដូចប្រទេសផ្សេង តែនេះជាសមិទ្ធផលដ៏ល្អមួយ សម្រាប់ប្រជាជនយើង ក៏ដូចជាប្រទេសយើងទាំងមូលល។»

សូមជម្រាបថា រូបសំណាក«សេះសមុទ្រ»បាញ់ទឹក គឺជាសមិទ្ធផលថ្មីមួយរបស់ខេត្តកំពត ដែលកំពុងទទួលបានចាប់អារម្មណ៍ជាខ្លាំងពីប្រជាជនកម្ពុជា និង បានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់អាជ្ញាធរខេត្ត ក្នុងការរៀបចំតំបន់ ដើម្បីទាក់ទាញអ្នកទេសចរជាតិ និង អន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពត ជាពិសេសដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តខេត្តកំពត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្រៅពីនេះ អាជ្ញាធរខេត្តកំពត បានរៀបចំគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ព្រែកកំពង់បាយជាច្រើនកន្លែង ទាំងត្រើយខាងកើត និងត្រើយខាងលិច ឱ្យមានសោភណ្ឌភាពស្រស់ស្អាត សក្តិសមជាទីក្រុងដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន អមជាមួយ សួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច និងរូបសំណាកសេះសមុទ្រជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង