Cctimesw1140xh150cm copy

ព្រះមហាក្សត្រជំរុញឱ្យផ្សព្វផ្សាយ«ពុទ្ធឱវាទ»ឱ្យបានទូលំទូលាយដើម្បីសន្តិភាពក្នុងសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជសារ ជំរុញឱ្យមានការផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ និងកាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិ។

នាទិវាព្រះពុទ្ធសាសនាអន្តរជាតិ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជសារ អបអរសាទរ ជាមួយព្រះសង្ឃទាំងពីរគណៈ ក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ និងកាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិ។

ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ប្រារព្ធឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយ ទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង