Cctimesw1140xh150cm copy

មនុស្សជាង២ពាន់នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ«ល្បែងអនឡាញ»ក្នុងខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការបង្ក្រាបបទល្មើសអនឡាញកន្លងទៅ ក្នុងខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖យ៉ាងហោចណាស់មានមនុស្សប្រមាណជាង ២ពាន់នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញខុសច្បាប់ ក្នុងខេត្តព្រះសីហនុ។មនុស្សជាង២ពាន់នាក់នោះ ត្រូវបានអាជ្ញាធរខេត្តបង្ក្រាបបានក្នុងទីតាំងល្បែងខុសច្បាប់ចំនួន៥ទីតាំង គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ គណៈកម្មការចំពោះកិច្ចដឹកនាំដោយលោក សុខ ផល ចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ចំនួន៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង២ពាន់នាក់។ក្នុងចំណោមជាង២ពាន់នាក់នោះ មានបណ្ដាញមេក្លោងជាជនបរទេសត្រូវបញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀតត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួនត្រូវបានអប់រំ និង ធ្វើកិច្ចសន្យា។

ក្នុងកិច្ចប្រជុំដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមេសា បានលើកទឹកចិត្តខ្ពស់ ដល់គណៈកម្មការចំពោះកិច្ច បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី ក្នុងនោះជនបរទេសដែលពាក់ព័ន្ធត្រូវតែអនុវត្តនីតិវិធីបណ្ដេញចេញ ហើយរាល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសខេត្ត និងមុខមាត់ប្រទេសជាតិ ត្រូវតែបន្សាប និងបកស្រាយឱ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបោះសំអាតចេញឱ្យអស់នូវល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងខេត្តព្រះសីហនុ ដែលជាទីតាំងធ្លាប់ទទួលរងការរិះគន់ថា ជាសំបុកនៃពួកក្រុមល្បែងស៊ីសងខុសច្បាប់។ប្រតិបត្តិការបោះសំអាត គឺដើម្បីធានាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការអបអរសាទរ និង វាយតម្លៃជាវិជ្ជមាន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង