Yearendyearend1140x150

អាជ្ញាធរជាតិអប្សរា បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី ៥ មេសានេះ បានសហការជាមួយរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ។

នេះជាការឆ្លើយតបទៅនិងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់ បានចុះសម្អាតសំរាមនៅ ភូមិត្រពាំងសេស និងនៅតាមដងផ្លូវពីមុខប្រាសាទអង្គរវត្តទៅព្រលានយន្តហោះចាស់។

សកម្មភាពដ៏ល្អនេះ ពិតជាគំរូ និងបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកសំខាន់ពីមហាជនក្នុងការកាត់បន្ថយសំរាម ការទុកដាក់សំរាម និងការគ្រប់គ្រងសំរាមបានល្អ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូលកាន់តែស្អាត និងមានភាពទាក់ទាញបន្ថែមទៀត ហើយលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង