Cctimesw1140xh150cm copy

ក្រុមហ៊ុន​អាកាស​ចរណ៍​Emiratesនឹងតភ្ជាប់ជើងហោះហើរមកកម្ពុជាចាប់ពីថ្ងៃទី១ឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates)

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេ​នឹង​ចាប់​ផ្តើម​ផ្ដល់​សេវាកម្ម​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​មកកម្ពុជា​ឡើង​វិញ នៅថ្ងៃទី ១ ខែ​ឧសភា​ខាង​មុខ ក្រោយ​ពី​បាន​ផ្អាក កាល​ពី​ឆ្នាំ​ ២០២១។ក្នុងការតភ្ជាប់ជើងហោះជើរនេះ នឹងធ្វើការហោះហើរពីឌូបៃ-សិហ្កាពួ-ភ្នំពេញ និង ភ្នំពេញ-សិហ្កាពួ-ឌូបៃ ក្នុង១ថ្ងៃ១ជើង និង មួយសប្តាហ៍៧ជើង និង អាចប្រើប្រភេទយន្តហោះ 777 Boeing ឬ Airbus 350។

ក្រុមហ៊ុន​អាកាស​ចរណ៍ ​Emirates បានពន្យល់ថា ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរឡើងវិញនៅពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសេវាកម្មរបស់ខ្លួននៅបណ្តាញអាស៊ីអាគ្នេយ៍ បន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ ដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និង អ្នកនាំចេញគ្រប់ទំហំ បង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានរៀបចំឯកសាររួចរាល់ហើយ សម្រាប់ដំណើរការបើកជើងហោះហើរមកកម្ពុជា ពីឌូបៃ-សិហ្កាពួ-ភ្នំពេញ និង ភ្នំពេញ-សិហ្កាពួ-ឌូបៃ ក្នុង១ថ្ងៃ១ជើង។ក្រុមហ៊ុនអាចនឹងប្រើយន្តហោះប្រភេទ 777 Boeing ឬ Airbus 350 តាមជាក់ស្តែង។

គួរបញ្ជាក់ថា ក្រុមហ៊ុន​អាកាស​ចរណ៍ Emirates បាន​បើក​ជើង​ហោះ​ហើរ​លើក​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៧ ពី​ទីក្រុង​ឌូបៃ​មក​ភ្នំពេញ។ ក្រុម​ហ៊ុន​បាន​ផ្អាកដំណើរ​ការ​សេវាកម្ម​ក្នុងឆ្នាំ​ ២០២១ ដោយ​សារ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩។បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៣ហើយតភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា ក្នុងនោះមាន អារ៉ាប់រួម ឡាវ និង ឥណ្ឌា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង