បាត់ដំបង៖ គ្រាប់មីនតោនចំនួន ២គ្រាប់ដាក់ត្រួតគ្នាត្រូវបានប្រជាពលរដ្ឋធ្វេីការភ្ជួរផ្គុំរងដំឡូងកាត់ ហើយកម្មករដែលកំពុងដាក់ដាំដេីមដំឡូងប្រទះឃេីញគ្រាប់មីននិងបានដោះមីនតោនទាំង២គ្រាប់នោះ យកទៅលាក់ទុកក្បែរគល់ឈេី ខណៈដែលកម្លាំងសុីម៉ាក់រាវរកឃេីញគ្រាប់មីនតោនមួយរណ្តៅទៀតស្ថិតនៅក្បែរគ្នានោះមានចំនួន២គ្រាប់ទៀតផងដែរ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា គ្រាប់មីនតោនចំនួន ២គ្រាប់ដាក់ត្រួតគ្នាត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងចម្ការដំឡូរ។ នៅពេលដែលម្ចាស់ចម្ការកំពុងភ្ជួរផ្គុំរងដំឡូង ហើយកម្មករដែលបានដាក់ដាំដេីមដំឡូងក៏ប្រទះឃើញ និងបានដោះមីនតោនទាំង២គ្រាប់នោះ យកទៅលាក់ទុកក្បែរគល់ឈេី ពេលម្ចាស់(អ្នកភ្ជួរ)បានដឹងឱ្យយកគ្រាប់មីនតោនទាំង ២គ្រាប់នោះមកដាក់កន្លែងដេីមវិញ ព្រមទាំងរាយការណ៍ទៅកម្លាំងនគរបាលមូលដ្ឋាន។ ករណីប្រទះឃើញមីនតោនទាំងពីនេះ បានកើតឡេីង នៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អាជ្ញាធរមូលដ្ឋាន ក៏បានផ្តល់ព័ត៌មានដល់កម្លាំងសុីម៉ាក់ ដើម្បីមកត្រួតពិនិត្យបោសសម្អាត ក្នុងពេលជាមួយគ្នានោះកម្លាំងសុីម៉ាក់រាវរកឃេីញគ្រាប់មីនតោនមួយរណ្តៅទៀតស្ថិតនៅក្បែរគ្នានោះមានចំនួន២គ្រាប់ទៀតផងដែរ៕