Cctimesw1140xh150cm copy

ពលរដ្ឋកម្ពុជាជិត ២ម៉ឺននាក់ ធ្វើដំណើរចូលប្រទេសវិញ ដើម្បីចូលរួមពិធីចូលឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់។ ការធ្វើដំណើរវិលចូលប្រទេសវិញរបស់ពលរដ្ឋកម្ពុជានេះ គឺ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារនិងប្រកបមុខរបបផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់ ។

សូមជម្រាបថា ក្នុងចំណោមពលរដ្ឋខ្មែរធ្វើដំណើរវិលចូលប្រទេសវិញ គិតនៅថ្ងៃទី០១មេសា មានចំនួនប្រមាណជិត ២ម៉ឺននាក់ ក្នុងនោះបែងចែកជាប្រភេទអ្នកដំណើរពលករកម្ពុជានៅព្រំដែនកម្ពុជា-ថៃ មានចំនួន ៦៨៩២ នាក់ នៅព្រំដែនកម្ពុជា-វៀតណាម មានចំនួន ២២៣ នាក់ និងពលរដ្ឋកម្ពុជានៅព្រំដែនកម្ពុជា-ថៃ មានចំនួន ១១៤០៣ នាក់ ព្រំដែនកម្ពុជា-វៀតណាម មានចំនួន ៥០២ នាក់ ព្រំដែនកម្ពុជា-ឡាវ មានចំនួន ២០ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង