681 ezgif.com resize
Swift cc time

នាវាមួយគ្រឿងដឹកភ្ញៀវទេសចរសរុប៤៦០នាក់ មកចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ក្រុងព្រះសីហនុ៖ នាវេលាម៉ោង ៧:០០ នាទីព្រឹក នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៧២,៥៣ ម៉ែត្រ ប្រវែងទទឹង ២៤,៨០ ម៉ែត្រ ជម្រៅ ៧,៥០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦២ នាក់ (ស្រី ៨៣ នាក់) មាន ៣៨ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៤៦០ នាក់ (ស្រី ២៤៨ នាក់) មាន ១៦ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាម៉េរិក (៣៤០ នាក់) និងជនជាតិអង់គ្លេស (៥២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទីល្ងាច នៅថ្ងៃដដែល៕


Khcct banner

អត្ថបទទាក់ទង