Cctimesw1140xh150cm copy

ក្រុមហ៊ុនថៃជាង២០សិក្សាពីឱកាស«វិនិយោគ»នៅខេត្តក្រចេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ ក្រុមអ្នកវិនិយោគរបស់ប្រទេសថៃប្រមាណជាង ២០ ក្រុមហ៊ុន បានធ្វើដំណើរទៅកាន់ខេត្តក្រចេះរបស់កម្ពុជា សិក្សាពីឱកាសនៃការដាក់វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងថៃ - កម្ពុជា។ដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយស្ថានទូតថៃប្រចាំនៅក្នុងប្រទេសកម្ពុជា។

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដឹកនាំដោយ លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូត និង វិស័យឯកជនថៃនៅកម្ពុជាជាង ២០ ក្រុមហ៊ុន ធ្វើដំណើរទស្សនកិច្ចខេត្តក្រចេះជាផ្លូវការ ដើម្បីធ្វើការសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងថៃ - កម្ពុជា ដោយប្តេជ្ញាចិត្តនៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នាអោយកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំការធ្វើពាណិជ្ជកម្មនិងវិនិយោគ និង ការជំរុញគាំទ្រវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរអាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា និង ពង្រីកនូវឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់។

ក្រុមអ្នកវិនិយោគ បានធ្វើដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ (UBE Snoul Special Economic Zone) និង បានស្តាប់អំពីការធ្វើបទបង្ហាញ អំពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងខេត្តក្រចេះ និង ឱកាសនៅក្នុងការវិនិយោគនៅក្នុងខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និង កសិឧស្សាហកម្ម។

អ្នកវិនិយោគថៃ បានទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា - វៀតណាម) (Tropeang Srea International Border Check Point) ស្វែងយល់ពីការតភ្ជាប់គ្នារវាងកម្ពុជា និង វៀតណាម រួមទាំងឱកាសរបស់ថៃនៅក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅទីក្រុងហូជិមិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង