Cctimesw1140xh150cm copy

ការទូទាត់ប្រាក់តាម«ឌីជីថល»នៅកម្ពុជាមានតម្លៃ៤៩៥ពាន់លានដុល្លារនៅឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងជាបន្តបន្ទាប់នៃការចាប់យក និងប្រើប្រាស់ឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រតិបត្តិការទូទាត់ឌីជីថលចំនួន ១,៨ ពាន់លានប្រតិបត្តិការទាំងប្រាក់រៀល និង ប្រាក់ដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ដែលមានតម្លៃ ៤៩៥ ពាន់លានដុល្លារអាម៉េរិក។

របាយការណ៍របស់សមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ចំនួននេះកើនឡើងប្រមាណ ៦១.៨% នៅក្នុងទំហំប្រតិបត្តិការ និងការកើនឡើង ២៣% នៅក្នុងតម្លៃប្រតិបត្តិការ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ និង ស្នើ១៦ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកដែលមានការទូទាត់តាមប្រព័ន្ធឌីជីថលខ្ពស់បំផុតធៀបនឹង ផលិតផលក្នុងស្រុកសរុប (GDP)។

សមាគមធនាគារនៅកម្ពុជា ជឿជាក់ថា ការទូទាត់តាមប្រព័ន្ធឌីជីថល និង បច្ចេកវិទ្យាគឺ នឹងនៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ ដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តវិនិយោគលើសេវាធនាគារចល័ត និងផ្លេតហ្វមទូទាត់ និងសេវាឌីជីថល ដើម្បីបម្រើដល់ទីផ្សារ ក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថលកាន់តែងាយរកបាន ងាយស្រួល តម្លៃសមរម្យ និងមានសុវត្ថិភាព។

សមាគម និងសមាជិករបស់ខ្លួន នឹងបន្តគាំទ្រធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល និងនវានុវត្តន៍បន្ថែមទៀតទាំងក្នុងវិស័យធនាគារ និងលើសពីវិស័យធនាគារ ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលឆ្នាំ ២០២១-២០៣៥ របស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង