
ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍China Easternបានបន្ថែមជើងហោះហើរថ្មីមួយទៀតពីភ្នំពេញទៅកាន់ទីក្រុងឃុនមីងប្រទេសចិន ដែលធ្វើអោយជើងហោះហើររវាងប្រទេសកម្ពុជានិងចិនកើនដល់១៧ជើងក្នុងមួយសប្តាហ៍។
ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចទិញសំបុត្រយន្តហោះពីភ្នំពេញទៅកាន់ទីក្រុងឃុនមីងបានហើយ ដោយក្នុងគេហទំព័ររបស់ ក្រុមហ៊ុនChina Easternបានបង្ហាញថា តម្លៃសំបុត្រនៅថ្ងៃទី៨ខែកញ្ញានេះគឺ៧០០០យ័នដែលស្មើនឹងប្រហែល១០០០ដុល្លារ។
បុគ្កលិកក្រុមហ៊ុនChina Easternបានអោយដឹងថា ជើង ហោះហើរខាងលើបានចាប់ហោះហើរឡើងវិញតាំងពីថ្ងៃទី២៥ខែសីហាមកម្លេះ។
បច្ចុប្បន្នសំបុត្រយន្តហោះពីកម្ពុជាទៅកាន់ប្រទេសចិនមានតម្លៃចាប់ពី៧០០០យ័នដល់១ម្មឺនយ័ន បើប្រៀបធៀបនឹងដើមខែសីហាមានការថយចុះជាច្រើន៕