Cctimesw1140xh150cm copy

សាលាអន្ដរជាតិកាណាដា ប្រកាសអំពីការពង្រីកសាខាសួនច្បារបាសាក់

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

(ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទីក្រុងភ្នំពេញ) សាលាអន្ដរជាតិកាណាដា (CIS) បានប្រកាសពង្រីកសាខាសួនច្បារបាសាក់របស់ខ្លួន។ ដោយមានទីតាំងស្ថិតនៅលើដងវិថីដែលមានភាពស្ងប់ស្ងាត់ និងមានដើមឈើពណ៌បៃតងសាខានេះ គឺជាទីតាំងសម្រាប់អ្នកសិក្សាវ័យក្មេងពីអាយុ១៨ ខែដល់ ៤ ឆ្នាំ។ការសាងសង់នឹងបញ្ចប់នៅខែ សីហា ឆ្នាំ២០២៤។

នាយកផ្នែកអភិវឌ្ឍអគារសិក្សា គឺលោក Zak Garofolo បានលើកឡើងថា “ WISE ដែលជាក្រុមហ៊ុនស្ថាបត្យកម្មរបស់យើងបានបន្ដផ្ដោតយ៉ាងយកចិត្តទុកដាក់ទៅលើភាពងាយស្រួល និងទស្សនៈទានផ្នែ កបរិស្ថាន”។ “ប្រព័ន្ធខ្យល់ដកដង្ហើមបែបធម្មជាតិនិងទីធ្លាពណ៌បៃតងត្រូវបានរួមបញ្ចូលទៅក្នុងផ្នែកមួយនៃការរចនា។ អ្វីគ្រប់យ៉ាងដែលបានរៀបចំឡើងគឺយកសុខុមាលភាពរបស់កុមារតូចជាអាទិភាព”។

Karen Holmes នាយកផ្នែ កមត្តេ យ្យសិក្សា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគោលបំណងនៃការពង្រីកអគារសិក្សានេះ។ លោកស្រី Holmes បានលើកឡើងថា “ពន្លឺទីតាំងដែលមានខ្យល់ចេញចូលទាំងខាងក្នុង និងខាងក្រៅ នឹងលើកទឹកចិត្តកុមារឱ្យប្រាស្រ័យទាក់ទងរុករកនិងសហការគ្នាតាមរយៈការលេង”។ “យើងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាឱ្យបានថាការពង្រីកសាខានេះ នឹងនាំមកនូវការពង្រីកបន្ថែមនៃបរិស្ថានសិក្សា។ ខ្ញុំពិតជាត្រេកអរណាស់ក្នុងការចែករំលែកដំណឹងនេះ ទៅកាន់អ្នកដែលរស់នៅទីក្រុងភ្នំពេញ។”

សាខាសួនច្បារបាសាក់មានទីតាំងស្ថិតនៅ ជិតស្ថានទូតជប៉ុន ហើយនៅក្បែរមហាវិថីព្រះនរោត្តមដែ លធ្វើឱ្យការជូនមកសាលានៅពេលព្រឹកនិងការមកទទួលចេញពីសាលានៅពេលថ្ងៃមានភាពរហ័សនិងងាយស្រួល។ កុមារដែលសិក្សានៅក្នុងកម្មវិធីមត្តេយ្យសិក្សាអាចឡើងទៅថ្នាក់បឋមបានដោយរលូន ដោយសារតែការធ្វើដំណើរទៅសាខាកោះពេជ្រគឺចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។

លោកស្រី Leah Dushenski ដែលជានាយកសាលាបានលើកឡើងថា “ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ក្រុមគ្រួ សារសិស្សថ្មីមកកាន់ CIS!” “មត្តេយ្យសិក្សាគឺជារយៈពេលដ៏សំខាន់បំផុតសម្រាប់ដំណើរនៃការសិក្សា របស់កុមារម្នាក់ៗ។ យើងខ្ញុំមានមោទនភាពក្នុងការផ្ដល់ជូននូវកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់របស់ប្រទេសកាណាដាដែលបង្រៀនដោយគ្រូបង្រៀនប្រកបដោយគុណវុឌ្ឍិ។ ការពង្រីកសាខាសួនច្បា របាសាក់នឹងផ្ដល់ជូនក្រុមគ្រួសារ CIS ដែលមានកូនតូចនូវអត្ថប្រយោជន៍ដ៏ពិសេស។”

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

លោកស្រី Leah Dushenski, នាយកសាលា (ភាសាអង់គ្លេ ស), [email protected], +855 (0)23 900 399

អ្នកនាង Casandra Gally, អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនិងទីផ្សារ (អង់គ្លេស បារាំង និងអេស្បាញ), [email protected], +855 (0)23 900 399

សូមជម្រាបថា សាលាអន្ដរជាតិកាណាដា (CIS) បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ បច្ចុប្បន្នកំពុងរីកលូតលាស់ដែលមានសិស្សានុសិស្សជិត ១០០០ នាក់ពីថ្នាក់ទារកដ្ឋានដល់ថ្នាក់ទី១២។ សិស្សានុសិស្សរបស់យើងខ្ញុំមកពី៣៦ ជាតិសាសន៍ផ្សេងៗគ្នា។ សាលាមានសាខាចំនួន ៣ ដែលមានគ្រឿងបរិក្ខារលំដាប់ថ្នាក់ពិភពលោក និងមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ។

CIS បេ្ដជ្ញាចិត្តក្នុងការផ្ដល់ជូននូវការអប់រំលំដាប់អន្ដរជាតិដែលមានស្ដង់ដារខ្ពស់។ គ្រូបង្រៀនជាង ១២០ នាក់ដែល មានជំនាញច្បាស់លាស់បានបង្រៀននៅក្នុងកម្មវិធីសិក្សា Alberta (ប្រទេសកាណា ដា)។ យើងខ្ញុំមានមោទនភាពដែលបានក្លាយជាសាលាអន្ដរជាតិមួយក្នុងចំណោមសាលាអន្ដរជាតិ១៦ ផ្សេងទៀតដែលទទួលបានការទទួលស្គាល់ពីប្រព័ន្ធអប់រំ Alberta។ CIS មានកម្មវិធីពីរភាសាលជាភាសាចិនកុកងឺនិងភាសាបារាំង។ យើងខ្ញុំគឺជាសាលាដំបូងគេនៅកម្ពុជាដែលទទួលបាន LabelFrancÉducation ពីក្រសួងការបរទេសរបស់បារាំងដែលជាការទទួលស្គាល់ចំពោះកម្មវិធីសិក្សា ពីរភាសាជាភាសាបារាំងនៅក្នុងឆ្នាំ២០១៩។ ជាសាលាដែលមានកម្មវិធីសិក្សាលំដាប់ថ្នាក់ពិភពលោក IB, CIS ផ្ដល់ជូននូវកម្មវិធីសិក្សា IB Diploma Programme ហើយពេលនេះកំពុងធ្វើជាបេក្ខភាពសម្រាប់កម្មវិធីសិក្សា IB Primary Years Programme ។ យើងខ្ញុំគឺជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្ដរជាតិ។ CIS គឺជាក្រុមហ៊ុនមួយនៅក្រោមក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង