Cctimesw1140xh150cm copy

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបញ្ចប់«សន្និបាត»របស់ខ្លួនជាមួយការកើនសមាជិកជាង៥ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានកិត្តិយសនៃ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA

ភ្នំពេញ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA នៅថ្ងៃទី ៣១ មីនា បានបើកសន្និបាតបូលសរុបផទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានកិត្តិយសនៃសមាគម។ពេញមួយឆ្នាំ២០២៣កន្លងទៅ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA បានកៀរគរសមាជិកបានជាង៥ពាន់នាក់ និង ប្រកាសរួមគ្នាយកបណ្តាញសង្គមផ្សព្វផ្សាយពីភាពរីកចម្រើនរបស់កម្ពុជា ប្រឆាំងការចុះផ្សាយព័ត៌មានក្លែងក្លាយ។

ទើបតែបង្កើតនៅឆ្នាំ ២០២២ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA កៀរគរសមាជិកអ្នកសារព័ត៌មានបានប្រមាណ ៥០៨៤នាក់ មកពី ៧៤ អង្គភាព នៅក្នុងរាជធានី-ខេត្តចំនួន ៩ ក្នុងនោះមានជាអាទិ៍ រាជធានីភ្នំពេញ ព្រៃវែង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ស្វាយរៀង ពោធិ៍សាត់ ខេត្តបាត់ដំបង និង មានអង្គការសមាគមចំនួន២៣ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សាចំនួន២៤ស្ថាប័ន។នេះបើយោងតាមរបាយការណ៍របស់លោក ទូច វណ្ណៈ ប្រធាន ក្រុមអ្នកសារព័ត៌មានដែលជាសមាជិក IPA។

បើតាមលោក ទូច វណ្ណៈ ក្រុមអ្នកសារព័ត៌មានដែលជាសមាជិក IPA បានចូលរួមចំណែកចូលរួមជួយសង្គមតាមរយៈមនុស្សធម៌ ផ្សព្វផ្សាយពីភាពរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមផ្សព្វផ្សាយបន្សាបព័ត៌មានក្លែងក្លាយនានា។សម្រាប់លោក ទូច វណ្ណៈ សម្រាប់ទិសដៅឆ្នាំ២០២៤នេះ IPA នឹងកៀរគរបង្កើនសមាជិកបន្ថែមប្រឹងប្រែងយកបណ្តាញសង្គមផ្សព្វផ្សាយពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំកម្ពុជា ផ្សព្វផ្សាយជំរុញការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

គួរបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ជាសមាគម បង្កើតឡើងក្នុងគោលបំណង ដើម្បីចងក្រងអង្គភាពសារព័ត៌មាន និង កៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹង គុណភាពនៃការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ផ្សព្វផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនក្រោមដំបូលនៃសន្តិភាពតែមួយ។

ក្នុងនាមជាប្រធានកិត្តិយស លោក ស សុខា ជំរុញលើកទឹកចិត្ត សមាជិក ពង្រឹងសាមគ្គីភាពនិងទំនាក់ទំនងល្អ បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាពនិងសមិទ្ធផលនានារារបស់ជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅប្រទេស បង្កើនការផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អប្រសើរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង