Cctimesw1140xh150cm copy

កម្ពុជាត្រៀមឯកសារដាក់បញ្ជូល«សង្រ្កាន្ត និង ក្រមាខ្មែរ»ក្នុងអង្គការយូណេស្កូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំឯកសារ ដើម្បីដាក់បញ្ជូល«សង្រ្កាន្ត និង ក្រមាខ្មែរ»ទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរនៅអង្គការយូណេស្កូ។ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំមានការបារម្ភលើរឿងនេះ។

ពីទឹកដីខេត្តពោធិ៍សាត់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធករណីពលរដ្ឋព្រួយបារម្ភរឿង «សង្ក្រាន្ត» នៅកម្ពុជា គឺកុំបារម្ភ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិនេះ មានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហាវប្បធម៌ប្រពៃណីខ្មែរនេះ។សម្តេចបានណែនាំដល់រដ្ឋបាលរាជធានីខេត្តបន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងឆ្នាំនេះឱ្យកាន់តែធំថែមទៀត។

បើតាមសម្តេច ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងវប្បធម៌ និង ភាគីពាក់ព័ន្ធរៀបចំដាក់បញ្ជូល «សង្រ្កាន្ត» និងក្រមាខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរនៅអង្គការយូណេស្កូ។សម្រាប់សម្តេចប្រជាពលរដ្ឋប្រើចុះនូវពិធីសង្ក្រាន្តឆ្នាំថ្មីនេះ គឺមិនខុសទេ ហើយគ្មានអ្នកណាយករបស់ខ្មែរនោះទេ ដូច្នេះប្រជាពលរដ្ឋអញ្ជើញធ្វើពិធីសង្ក្រាន្តនេះនៅទូទាំងរាជធានីខេត្ត។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង