Cctimesw1140xh150cm copy

ពលរដ្ឋនៅភ្នំពេញមួយចំនួនព្យាយាមប្រកប«របរតូចតាច»ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមិនសូវមានដើមទុនច្រើន ដើម្បីប្រកបរបរធំៗ បានព្យាយាមប្រកប«របរតូចតាច»តាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ តាមលទ្ធភាពដែលគាត់អាចធ្វើបាន។ដើម្បីជួយសម្រួលដល់ជីវភាព រាជរដ្ឋាភិបាលកម្ពុជា បាន​ណែ​នាំ​មិន​ឱ្យ​ប្រមូល​ចំណូល​«ភាស៊ី»ពី​អ្នក​លក់​ដូរ​តាម កញ្ច្រែង ​កញ្ជើ ​ល្អី ​និង​ ការ​លក់​ដូរ​ចល័ត​គ្រប់​ប្រភេទ​នៅរាជ​ធានី​ភ្នំពេញ​។

ក្នុង​ករណី​មាន​បុគ្គលណា​ទាមទារ ឬ​បង្ខំ​ឱ្យ​អាជីវករ​បង់​ភាស៊ី ឬ​បង់​ថ្លៃ​ផ្សេងៗ ផ្ទុយ​ពីការ​កំណត់​ក្នុង​សារាចរ ត្រូវ​ឃាត់​ខ្លួន​ជា​បន្ទាន់​ ឬរាយការណ៍តាម ប្រព័ន្ធ​ទូរ​ស័ព្ទ Hotline​12​99 ​ដើម្បី​អនុវត្ត​ទោស​តាម​ច្បាប់​។សម្រាប់​អាជីវករ ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ណែនាំឱ្យ​មាន​ការ​លក់​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​ផ្សារ​បាន​រៀប​ចំ​ជូន​ ចៀស​វាង​ការ​លក់​ដូរតាម​ដងផ្លូវដែល​ប៉ះ​ពាល់ដល់​សោភ័ណ​ភាព និង​ សណ្តាប់​ធ្នាប់​សាធារណៈ​។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង