Cctimesw1140xh150cm copy

ស្ពានអាកាស«មរតកតេជោ»ត្រៀមដាក់ឱ្យដំណើរការដំណាក់កាលទី១មុនចូលឆ្នាំខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ពានអាកាស«មរតកតេជោ»ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និង ខណ្ឌចំការមន រាជធានីភ្នំពេញ គ្រោងដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី១ មុខចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។បច្ចុប្បន្ននេះស្ពានអាកាសដ៏សម្រេចការសាងសង់ស្ទើរួចរាល់ទាំងស្រុង១០០ភាគរយហើយ។

ស្ពានអាកាសចំណុចប្រសព្វផ្លូវបីសំខាន់ក្បាលថ្នល់ ឬគម្រោង«ស្ពានអាកាស មរតកតេជោ»នឹងដាក់ឱ្យដំណើរការ​មុនចូលឆ្នាំខ្មែរខាងមុខនេះ។នេះជាសមិទ្ធផលថ្មីបន្ថែមទៀត​ ក្នុងការសម្រួលដល់ការកកស្ទះចរាចរដ៏មមាញឹកនៅរាជធានីភ្នំពេញ​ ហើយក៏នឹងជាចំណុចប្រសព្វដ៏សំខាន់ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) (ភ្នំពេញថ្មី)។

គម្រោង«ស្ពានអាកាស មរតកតេជោ» គឺជាស្នាដៃសាងសង់ដោយក្រុមអ្នកជំនាញកូនខ្មែរ និង គម្រោងប្លង់សាងសង់ដោយប្រទេសចិន នៅប្រមាណជា១៥ថ្ងៃទៀត ស្ពានអាកាសថ្មីនេះនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ ហើយបច្ចុប្បន្នក្រុមអ្នកជំនាញជាកូនខ្មែរបានរំលេចដោយផ្កាដាំជាជួរតាមបង្កាន់ដៃស្ពាន ដើម្បីលើកសោភ័ណភាពក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា  រដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានអាកាស ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា«ស្ពានអាកាស មរតកតេជោ»។ 

គម្រោង«ស្ពានអាកាស មរតកតេជោ» ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ចំណាយថវិកាជាង ៣៦លានដុល្លារ និង ចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ។ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង