Cctimesw1140xh150cm copy

«ដំណាំបន្លែ»ពលរដ្ឋតាមដងស្ទឹងសង្កែកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ ដំណាំបន្ថែចម្រុះរបស់បងប្អូនប្រជាពលរដ្ឋ តាមដងស្ទឹងសង្កែ ជាពិសេស ក្នុងភូមិខ្សាច់ពោយ និង ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសចូលទៅលេងកម្សាន្ត និង ផ្តិតយករូបភាពស្អាត។បច្ចុប្បន្នតំបន់តាមដងស្ទឹងសង្កែនេះ កំពុងក្លាយជាផលិតផលទេសចរណ៍តាមរដូវកាលដ៍ទាក់ទាញមួយផងដែរ ក្នុងស្រុកបាណន់ នៃខេត្តបាត់ដំបង។

ក្រៅពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិដែលមានទីលំនៅ តាមដងស្ទឹងសង្កែ ជាពិសេស ក្នុងភូមិខ្សាច់ពោយ និងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង បានកំពុងប្រើប្រាស់ដីជំរាលស្ទឹងសង្កែ ដើម្បីដាំដំណាំបន្លែចម្រុះ (ដំណាំរយៈពេលខ្លី) ហើយបន្លែស្អំ ជាដំណាំពេញនិយមជាងគេប្រចាំនៅតំបន់នោះ។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទូទៅ អ្នកភូមិដំាបន្លែទាំងនោះ នៅកំឡុងរដូវប្រាំង ពីព្រោះកម្រិតទឹកស្ទឹងសង្កែទាប និង ថ្លាល្អ រួមទាំងដីមានជីវជាតិ។ក្រៅពីជួយបង្កើនប្រាក់ចំំណូលបន្ថែមដល់ប្រជាកសិករ ទិដ្ឋភាពបៃតងនៃផលដំណាំ បន្លែ រួមជាមួយទឹកស្ទឹងសង្កែថ្លាល្អ ជំនោរខ្សល់ត្រជាក់នារដូវលំហើយ បាននឹងកំពុងក្លាយជាផលិតផលទេសចរណ៍តាមរដូវកាលដ៏ទាក់ទាញមួយ ក្នុងស្រុកបាណន់។

ជារៀងរាលថ្ងៃ អ្នកដឹកភ្ញៀវ (តុត តុក) និង មគ្គុទ្ទេសក៍ទេសចរ មុននឹងទៅដល់រមណីយដ្ឋានប្រាសាទបាណន់ ពួកគេតែងឆ្លៀតនាំភ្ញៀវទេសចរអន្តរជាតិ ជិះមើលផលដំណាំ បន្លែ ដើរតាត់ស្ពានយោល ដើម្បីឲ្យភ្ញៀវទេសចរបានផ្តិតយករូបភាពស្អាតៗ និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនជនបទ។

ទិដ្ឋភាពបៃតង នៃផលដំណាំបន្លែ តាមដងស្ទឹងសង្កែទាំងនោះ បានធ្វើអោយមានភាពងាយស្រួល ដល់អ្នករៀបចំកញ្ចប់ទស្សនកិច្ច ក្នុងការធ្វើឲ្យមានភាពសំបូរបែប (make a difference)នៃសេវាកម្មរបស់ខ្លួន ក្នុងខេត្តបាត់ដំបង នាំទេសចរ ទទួលបានបទពិសោធន៍ថ្មីៗ អារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ ពេលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង