Cctimesw1140xh150cm copy

រដ្ឋាភិបាលលើកលែងការបង់ពន្ធលើតម្លៃបន្ថែមនូវ«ផលិតផលកសិកម្ម»មួយចំនួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសថ្មី ស្តីពី ការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម។ នៅក្នុងសេចក្ដីប្រកាសនោះ មានផលិតផលកសិកម្មមួយចំនួន ត្រូវបានក្រសួងលើកលែងការបង់ពន្ធលើតម្លៃបន្ថែម និង ផលិតផលកសិកម្មមួយចំនួនទៀត ការបង់ពន្ធលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ។ ជាមួយគ្នានោះ សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ក៏ត្រូវបានព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ផងដែរ។

វិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផល ដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ ជាពិសេស ការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និង ការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ រាល់ការបង់ពន្ធលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។

សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជា វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥ ដូចចជា ការព្យួរទុកការបង់ពន្ធអប្បបរមា, ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល, និង រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង