ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យណែនាំនិងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ ផលិតផលឈាមជ្រូក ធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី។ មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់។
គួរបញ្ជាក់ថា ក្រោយពីមន្ត្រីជំនាញរកឃើញទីតាំងទាំងនេះ ក៏សម្រេចដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមីចំនួន ២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម៕