សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅសប្តាហ៍ទី៣នៃខែមីនា បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែបប្រពៃណីខ្មែរ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានការអនុញ្ញាតបានចំនួន១១ករណី មកពី ៦ឃុំ នៅក្នុងក្រុង-ស្រុក ចំនួន ៤។
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែបប្រពៃណីខ្មែរ ដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប, ឃុំរុនតាឯក និងឃុំប្រដាក ស្រុកបន្ទាយស្រី, ឃុំដូនកែវ និងឃុំខ្នាត ស្រុកពួក ស្រុកពួក, និងឃុំបាគង ស្រុកប្រាសាទបាគង។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។ ជាពិសេស រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕