Cctimesw1140xh150cm copy

ក្រុមហ៊ុនCIC ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាជូនអ្នកវិនិយោគ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនCIC នៅថ្ងៃទី២៥មីនាបានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអាទិភាព។

ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុនCIC បានបញ្ជាក់ទៀតថា ករណីក្រុមហ៊ុនរបស់ខ្លួនមិនមែនជាសំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនCIC បានអំពាវនាវដល់វិនិយោគិនបន្តចូលរួមក្នុងយន្តការដោះស្រាយបញ្ហានេះក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួមដែលមាន ន.ម.ក ជាអាជ្ញាធរមានសមត្ថកិច្ចដើម្បីអាចឲ្យក្រុមហ៊ុនបញ្ចប់បេសកកម្មក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់វិនិយោគិន។

សូមជម្រាបថា និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) នៅថ្ងៃទី២៥មីនា បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការវិនិយោគរបស់ក្រុមហ៊ុន CIC គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូបទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។ ជាសេចក្តីប្រកាសព័ត៌មាន ក្រោយក្រុមហ៊ុននេះរងការចោទប្រកាន់ថា បានបោកប្រាស់ប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង