Cctimesw1140xh150cm copy

ក្រសួងការងារចុះMOUជាមួយGIZលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងSទី១៩ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។ អនុស្សរណៈនេះ នឹងជួយបំពេញបន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជាដែលមានជំនាញទាប ឬបានសិក្សាតិចតួចឱ្យមានជំនាញបច្ចេកទេសច្បាស់លាស់ជាឈ្នាន់ក្នុងការទទួលបានឱកាសការងារសមរម្យដែលជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។

នាឱកាសនេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបំពេញបន្ថែមនូវអ្វីដែលក្រសួង បានបណ្តុះបណ្តាលកន្លងមកដោយបាននិងកំពុងផ្តោតលើក្រុមគោលដៅ និងកម្រិតនៃការបណ្តុះបណ្តាលដ៏សម្បូរបែប។ លោកបន្ថែមថា ការប្រឹងប្រែងលើបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋនេះ គឺជាការត្រៀមខ្លួនមួយរបស់កម្ពុជាដើម្បីចាកចេញពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ លោក Günter Riethmacher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ នឹងបង្កើតឱកាសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង