Cctimesw1140xh150cm copy

«អណ្តើកសមុទ្រ»២ក្បាល ទម្ងន់ជាង១០គីឡូក្រាម ត្រូវបានលែងចូលសមុទ្រវិញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កោះកុង៖ រដ្ឋបាលជលផល នាថ្ងៃទី ២១ មីនា បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនកោះអភិជនរីសត និងរដ្ឋបាលឃុំកោះស្តេច ដែលបានសង្គ្រោះនិងលែងអណ្ដើកសមុទ្រប្រភេទល្មិច (Chelonia mydas) ចំនួន ២ក្បាលចូលក្នុងសមុទ្រវិញ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅ នៅភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ការលែងនេះ មានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទប់ទី១ ឃុំកោះស្តេច ខេត្តកោះកុង និងតំណាងក្រុមហ៊ុនអភិជនរីសត។ អណ្ដើកសមុទ្រទីមួយ មានទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ ទម្ងន់១៣,៧ គីឡូក្រាម និងបានកិបស្លាកសម្គាល់ KH2402 និងអណ្ដើកសមុទ្រទីពីរ មានទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៥សង់ទីម៉ែត្រ ទម្ងន់១០,១ គីឡូក្រាម និងបានកិបស្លាកសម្គាល់ KH2403។

គួរបញ្ជាក់ថា អណ្ដេីកសមុទ្រត្រូវបានចាត់ជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់ និងត្រូវបានការពារដោយច្បាប់ស្ដីពីជលផល ដូច្នេះរដ្ឋបាលជលផល បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់រួមគ្នាការពារនិងអភិរក្សសត្វអណ្ដេីកសមុទ្រឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង