681 ezgif.com resize
Moneygramott moi1280x163px

ប្រយោជន៍ធំៗ៣ពីប័ណ្ណ ប.ស.ស. «ហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ របបសន្ដិសុខសង្គម (ប.ស.ស.) ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ប្រតិបត្តិការទាំងបីផ្នែកនេះ បានផ្ដល់ប្រយោជន៍ និងជួយទៅលើសន្ដិសុខថវិកា របស់កម្មករនិយោជក និងប្រជាពលរដ្ឋ ដែលជាសមាជិក ប.ស.ស.។

បើតាមលោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការអនុវត្តរបបសន្ដិសុខសង្គម (ប.ស.ស.) នៅកម្ពុជាមានចំនួន៣ ដែលផ្ដល់ប្រយោជន៍ទៅដល់សមាជិក ប.ស.ស.។ នៅក្នុងនោះរួមមាន ប.ស.ស. ផ្នែកហានិភ័យការងារ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០៨ ខណៈប.ស.ស. ផ្នែកថែទាំសុខភាព ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០១៦ និងប.ស.ស. ផ្នែកប្រាក់សោធន ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០២២។

លោក អ៊ុក សំអូន បានបន្ដថា ហានិភ័យការងារ សំដៅដល់ព្រឹត្តការណ៍ដែលកើតឡើង ដោយឥតគ្រោងទុកបណ្តាលមកពីគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព គឺជាយន្តការពីរដែលត្រូវមានសង្គតិភាពនឹងគ្នាព្រោះការគាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់ដែលបណ្ដាលមកពីការងារមិនគ្រប់គ្រាន់ នោះទេ តម្រូវឲ្យមានការគាំពារចំពោះជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនមានពាក់ព័ន្ធនឹងការងារផងដែរ។

បន្ថែមពីនេះ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺប្រៀបបានទៅនឹងផែនការសន្សំប្រាក់រយៈពេលវែងដោយមិនដឹងខ្លួន ដែលទទួលបានផលតបស្នងត្រលប់មកវិញនៅពេលដែលសាមីខ្លួនបាត់បង់សមត្ថភាពការងារ ឬចូលដល់វ័យចាស់ជរាចាប់ពី អាយុ៦០ឆ្នាំឡើងទៅ។ អត្ថប្រយោជន៍ផ្នែកប្រាក់សោធនរួមមាន សោធនជរាភាព សោធនទុព្វលភាព សោធនឧត្តរជីវី និងវិភាជន៍បូជាសព។

ប្រាក់សោធនជរាភាព គឺជាប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត។ ខណៈប្រាក់សោធនទុព្វលភាព គឺជាប្រាក់ចូលនិវត្តន៍រៀងរាល់ខែដែលសោធនិកនឹងទទួលបាននៅមុនអាយុ ៦០ឆ្នាំ នៅពេលជួបគ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលមិនអាចធ្វើការបាន និងគ្មានប្រាក់ចំណូល។ សោធនឧត្តរជីវី សំដៅដល់ប្រាក់សោធនដែលត្រូវផ្តល់ជូនបុគ្គលនៅក្នុងបន្ទុកផ្ទាល់នៃសោធនិកជរាភាព ឬទុព្វលភាព ឬសមាជិក ប.ស.ស. ដែលបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច៥ (ប្រាំ) ឆ្នាំ ទទួលមរណភាព។ វិភាជន៍បូជាសព ជាប្រាក់ផ្ដល់ដល់អ្នកចាត់ចែងបុណ្យសព នៅពេលដែល សមាជិក ប.ស.ស. ទទួលមរណភាព៕


ពាក្យទាក់ទង: បសស ប.ស.ស.
Khcct banner

អត្ថបទទាក់ទង