Cctimesw1140xh150cm copy

ភ្ញៀវទេសចរជាង១ម៉ឺននាក់ទស្សនាព្រឹត្តការណ៍«ថ្ងៃរះចំកំពូលកណ្តាល»ប្រាសាទអង្គរវត្តនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មានប្រមាណជាង១ម៉ឺននាក់ នៅថ្ងៃទី ២១ ខែមិនានេះ បាននាំគ្នាទៅចូលរួមទស្សនព្រឹត្តការណ៍ «ថ្ងៃរះចំកំពូលកណ្តាល» ប្រាសាទអង្គរវត្តដែលព្រឹត្តការណ៍ដ៏សំខាន់ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា។

ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្មេងចាស់ប្រុសស្រី បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្តនេះ ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និង ផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។

អ្នកទេសចរ បង្ហាញអាម្មណ៍រំភើប ពេលបានមកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយនឹងមនុស្សជាច្រើនពាន់នាក់ និង បានសម្ដែងមោទកភាពចំពោះភាពអស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរ ដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ។

ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ជា​រៀងរាល់ឆ្នាំ​តែងតែមាន​ភ្ញៀវ​​ទេសចរ​ជាតិ​អន្តរជាតិ​រាប់ម៉ឺន​នាក់ បានមក​ទស្សនា និង​ផ្តិត​យក​រូប​ភាព​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។​




ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង