សៀមរាប៖សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ២១ មីនានេះ បានប្រកាសស្តីពីការនាំខ្លួន និងឃុំខ្លួនជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឡេង ចាន់ណា។ជនត្រូវចោទទាំង២នាក់នោះមាន អ៉ឹម ស្រីវុទ្ធ និង សយ កុសល ពាក់ព័ន្ធបទ ឆកបោកមានស្ថានទម្ងន់ទោស។