ភ្នំពេញ៖ លោកឧកញ៉ា ឃុន សៀ បានបរិចាកទឹកប្រាក់ចំនួន៣លានប្រាំសែនដុល្លារដល់សមាគមនិកាយចិនទៀជីវកម្ពុជា ដើម្បីចូលរួមសាងសង់អគារសាលារៀនភាសាចិនទួនហ្វាថ្មី។
បច្ចុប្បន្ននេះអគារទីស្នាក់ការថ្មីរបស់សមាគមនិកាយចិនទៀជីវកម្ពុជានិងអគារសាលារៀនភាសាចិនទួនហ្វាថ្មីកំពុងសាងសង់យ៉ាងមមាញឹកបំផុត។
នៅពេលដែលទទួលដំណឹងថាការសាងសង់កំពុងខ្វះថវិការលោកឧកញ៉ា ឃុន សៀរួមទាំងភរិយាក៏សម្រេចចិត្តភ្លាមៗ ដោយឧបត្ថម្ភទឹកប្រាក់ចំនួន៣លានដុល្លារដល់សមាគមនិកាយចិនទៀជីវកម្ពុជា។
បើបូករួមទាំង៥សែនដុល្លារដែលបានបរិចាកតាំងពីដំបូងមក រហូតមកដល់ពេលនេះលោកឧកញ្ញាឃុនសៀបានឧបត្ថម្ភសរុបជាទឹកប្រាក់ទៅដល់៣លានប្រាំសែនដុល្លារ។
រហូតមកដល់ពេលនេះអគារទីស្នាក់ការថ្មីរបស់សមាគមនិកាយចិនទៀជីវកម្ពុជា និងអគារសាលារៀនភាសាចិនទួនហ្វាថ្មីបានសាងសង់រួចប្រមាណជាង៦០%ហើយ៕