សៀមរាប៖ តារាសម្ដែងឥណ្ឌា ដែលធ្លាប់មសម្តែងជាតួអង្គព្រះពុទ្ធកាលពីឆ្នាំ២០១៣ បានមកក្រាបថ្វាយបង្គំសម្ដេចសង្ឃ ពិន សែម នៅវត្តរាជបូណ៌ ខេត្តសៀមរាប នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ។
លោក ហ្គាហ្កាន ម៉ាលីក ជាតារាសម្តែងប៊ូលីវូត និងធ្លាប់បានដើរតួជាព្រះពុទ្ធ កាលពីឆ្នាំ២០១៣ បានមក ក្រាបថ្វាយបង្គំសម្ដេចសង្ឃ ពិន សែម នៅវត្តរាជបូណ៌ ខេត្តសៀមរាប។ លោក ហ្គាហ្កាន ម៉ាលីក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីពុទ្ធសាសនិកនៅទូទាំងពិភពលោក ជាពិសេស ពុទ្ធសាសនិកជននៅអាស៊ី បន្ទាប់ពីលោកបានសម្ដែងនៅក្នុងរឿងព្រះពុទ្ធ។
លោក ហ្គាហ្កាន ម៉ាលីក គឺជាតារាសម្តែងឥណ្ឌា និងជាសកម្មជនព្រះពុទ្ធសាសនា។ លោក ហ្គាហ្កាន ម៉ាលីក បានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមនៅក្នុងមហោស្រពភាពយន្តព្រះពុទ្ធសាសនាពិភពលោកដែលរៀបចំដោយអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា លោក ហ្គាហ្កាន ម៉ាលីក ចាប់អារម្មណ៍ចំពោះព្រះពុទ្ធសាសនានៅពេលដែលលោកចាប់ផ្តើមសម្តែងជាតួអង្គព្រះពុទ្ធ។ បន្ទាប់មកនៅក្នុងឆ្នាំ២០២២ លោក ហ្គាហ្កាន ម៉ាលីក ក៏បានសាងផ្នួសមួយរយៈ នៅទីក្រុងបាងកក ប្រទេសថៃ ថែមទៀតផង៕