ភ្នំពេញ៖ មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិន ដែលមានទីតាំងនៅអគារ Flatiron by Meridian ក្នុងរាជធានីភ្នំពេញ នឹងបើកដំណើរការនៅថ្ងៃទី ២២ ខែមីនា ដើម្បីផ្តល់សេវាកម្មជូនប្រជាពលរដ្ឋកម្ពុជា និងប្រជាជនមកពីប្រទេសផ្សេងៗ ដែលស្នើសុំទិដ្ឋាការចិន។
មជ្ឈមណ្ឌលសេវាកម្មស្នើសុំទិដ្ឋាការចិន គឺជាក្រុមហ៊ុនផ្តល់សេវាកម្មមួយដែលបានចុះបញ្ជីនៅកម្ពុជា និងត្រូវបានទទួលស្គាល់ដោយស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា។