Cctimesw1140xh150cm copy

កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ សម្រេចការសាងសង់បានប្រមាណ៩០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កែប៖ ការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ក្នុងការចុះពិនិត្យវឌ្ឍនភាពក្នុងការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយ នាថ្ងៃទី១៩ មីនា លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍លើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០% ហើយ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ទៀតថា សមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣-២០៣៥» ក្នុងការប្រែក្លាយខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។

សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈគម្រោងនេះ នឹងធ្វើអោយកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយ និងប្រកបដោយទំនើបភាព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង