Cctimesw1140xh150cm copy

កម្មករសំណង់ម្នាក់វះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជោគជ័យក្រោមជំនួយពីពេទ្យTYDA

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារ។ កម្មករសំណង់រូបនេះ បានទទួលការវះកាត់ដកលលាដ៍ក្បាល និងដាក់លលាដ៍ក្បាលសិប្បនិម្មិត ប្រកបដោយជោគជ័យ ក្រោមជំនួយឧបត្ថម្ភពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

បុរសជាងសំណងនេះមានឈ្មោះ ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារជាកម្មករសំណង់។ ដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគម គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ។

បច្ចុប្បន្ន បុរសរងគ្រោះមានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ អាហារ និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង