Cctimesw1140xh150cm copy

ឡាវផ្តើមតភ្ជាប់«ជើងហោះហើរត្រង់»ជាមួយកម្ពុជាជាផ្លូវការឡើងវិញនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ផ្តើមធ្វើការហោះហើរត្រង់ឡើងវិញពី វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះតទៅ។ ចំពោះអ្នកដំណើរជើងយន្តហោះដំបូងពីវៀងច័ន្ទន៍-ភ្នំពេញ មានភ្ញៀវចំនួន១១៦នាក់ និងពីភ្នំពេញ-វៀងច័ន្ទន៍ មានភ្ញៀវចំនួន៨៦នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍។

ការបើកជើងហោះហើរឡើងវិញនេះ មានការស្វាគមន៍ពីសំណាក់ក្រសួងទេសចរណ៍ និងមន្រ្តីមួយចំនួន ដោយមានការសហការជាមួយព្រលានយន្តហោះ ដើម្បីទទួលភ្ញៀវប្រកបដោយភាពកក់ក្ដៅ អមជាមួយវត្ថុអនុស្សាវរីយ៍ក្រមាខ្មែរជាដើម។ចំពោះអ្នកដំណើរជើងយន្តហោះដំបូងនេះពីវៀងច័ន្ទមកភ្នំពេញមានភ្ញៀវចំនួន១១៦នាក់ និងពីភ្នំពេញ-វៀងច័ន្ទ មានភ្ញៀវចំនួន៨៦នាក់។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ ការតភ្ជាប់ជើងយន្តហោះឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវនាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ធំធេញសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជាវិនិយោគិនផងដែរ ដោយសារការតភ្ជាប់នេះបានបង្កលក្ខណៈងាយស្រួលយ៉ាងច្រើន ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការប្រកាសភ្ជាប់ជើងហោះហើរត្រង់ឡើងវិញនេះ គឺធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវបានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង