Cctimesw1140xh150cm copy

រដ្ឋាភិបាលពិនិត្យស្តារ«អាកាសយានដ្ឋានបាត់ដំបង»ឡើងវិញទៅជាលំដាប់4C

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ១៨ មីនាកន្លងទៅ បានបើកកិច្ចប្រជុំដ៏សំខាន់មួយសិក្សាអំពីលទ្ធភាពស្តារ និង អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C។ការប្រជុំពិនិត្យនេះ ធ្វើឡើងក្រោយពី«អាកាសយានដ្ឋានបាត់ដំបង» បានផ្អាកមិនមានដំណើរការនៃ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយដោយសារសង្គ្រាម។

កិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C។កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួនក្នុងនោះ ការផ្សព្វផ្សាយអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្តីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C និង ការចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និង បរិវេណដីតម្រូវការពង្រីកបន្ថែម។

សូមរម្លឹកជូនថា អាកាសយានដ្ឋានបាត់ដំបង ចាប់ផ្តើមប្រតិបត្តិការនៅទស្សវត្សឆ្នាំ១៩៦០ ហើយបានបញ្ចប់ការហោះហើរទាំងអស់នៅឆ្នាំ១៩៨៧ ដោយសារសង្គ្រាម។ បច្ចុប្បន្នកម្ពុជាមានព្រលានយន្តហោះចំនួន៣ កំពុងប្រតិបត្តិការហោះហើររបស់ខ្លួនក្នុងនោះមាន មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និង ព្រះសីហនុ។ចក្ខុវិស័យសម្រាប់ឆ្នាំបន្តរាជរដ្ឋាភិបាលកម្ពុជា បានគ្រោងនឹងពង្រីកអាកាសយានដ្ឋានមួយចំនួនទៀត គឺ អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានកោះរ៉ុង អាកាសយានដ្ឋានខេត្តកោះកុងថ្មី និង អាកាសយានដ្ឋានខេត្តមណ្ឌលគិរី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង