Cctimesw1140xh150cm copy

ក្រុមហ៊ុនចិនបើកសកលវិទ្យាល័យបង្រៀនមុខវិទ្យាអាកាសចរណ៍នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សាកលវិទ្យាល័យឡានម៉េគឺជាការ​វិនិយោគរួមគ្នារបស់ក្រុមហ៊ុនចិនចំនួនពីរ ដែលមានឈ្មោះថា ក្រុមហ៊ុនយៀកថាយនិងក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាកាលពីខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ។

ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួនពីរវិនិយោគរួមគ្នាបើកសកលវិទ្យាល័យ​មួយ  បង្រៀនមុខវិទ្យាអាកាសចរណ៍នៅកម្ពុជា។

សម្តេចតេជោហ៊ុនសែនកាលពីថ្ងៃទី២៧ខែសីហាកន្លងទៅនេះបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយឯកភាពតាមសំណើរបស់ឯកឧត្តម ហង់ ជួនណារ៉ុនរដ្ធមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានឈ្មោះថា សាកលវិទ្យាល័យឡានម៉េកម្ពុជា។

យោងតាមអនុក្រឹត្យបានអោយដឹងថា សាកលវិទ្យាល័យនេះមានឈ្មោះជាភាសាអងគ្លេសថាLANMEI UNIVERSITY OF CAMBODIA ដែលមានជាអក្សរកាត់ថាLUC។

សាកលវិទ្យាល័យឡានម៉េកម្ពុជាមានមហាវិទ្យាល័យចំនួន៥ ក្នុងនោះក៏មានមហាវិទ្យាល័យអាកាសចរណ៏សុីវិលផងដែរ។

សាកលវិទ្យាល័យឡានម៉េគឺជាការ​វិនិយោគរួមគ្នារបស់ក្រុមហ៊ុនចិនចំនួនពីរ ដែលមានឈ្មោះថា ក្រុមហ៊ុនយៀកថាយនិងក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាកាលពីខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ៕`

សម្តេចតេជោហ៊ុនសែនចុះហត្ថលេខាលើអនុក្រឹត្យមួយ សម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានឈ្មោះថាសាកលវិទ្យាល័យឡានម៉េកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង