Cctimesw1140xh150cm copy

«ពិព័រណ៍ទេសចរណ៍និងពាណិជ្ជកម្ម»នៅខេត្តព្រះសីហនុនឹងផ្តើមឡើងរយៈពេល៥ថ្ងៃចុងខែនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុងព្រះសីហនុ ថ្ងៃទី ១៥ មីនា ឆ្នាំ២០២៤។រូបភាព៖រដ្ឋបាលខេត្ត

ព្រះសីហនុ៖ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមរយៈពេល៥ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ជាមួយស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។ពិធីនេះ ធ្វើឡើងក្នុងគោលដៅសំខាន់ បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ២.ជម្រុញការវិនិយោគ។

បើគ្មានអ្វីប្រែប្រួលនោះទេ «ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម»នៅខេត្តព្រះសីហនុនឹងផ្តើមឡើងរយៈពេល៥ថ្ងៃ នៅទីលានតេជោ ក្រុងព្រះសីហនុ។ក្នុងពិធីនេះ មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។ ក្នុងនោះក៏មានកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និង ផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ «តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទិក» និង «បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អ ទេសចររីករាយ»។

លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ  ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។ 

លោកបានការណែនាំដល់មន្ទីរ អង្គភាព និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជួយគាំទ្រការរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤ ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា ពិសេសសម្រាប់ជម្រុញទេសចរមកកាន់ខេត្តព្រះសីហនុ ព្រោះពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានការចូលរួមពីខេត្តជាប់ឆ្នេរ មានដូចជាប្រទេសវៀតណាម ប្រទេសថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤ ក្នុងនោះជម្រុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ជម្រុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជម្រុញបន្តក្របខ័ណ្ឌ CVTEC)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង