Cctimesw1140xh150cm copy

សាលាបឋមសិក្សាចតុមុខនិមន្ដព្រះសង្ឃមកទេសនារៀងរាល់ថ្ងៃព្រហស្បតិ៍ដើម្បីបញ្ជ្រាបការអប់រំសីលធម៌ព្រះពុទ្ធសាសនា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាលាបឋមសិក្សា ចតុមុខ បានដាក់កម្មវិធីនិមន្តព្រះសង្ឃមកបង្រៀន អប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សម្រាប់សិស្សថ្នាក់ទី៤ ទី៥ និង ទី៦ និងរៀងរាល់ថ្ងៃសីល ដោយព្រះសង្ឃនិមន្តមកទេសនាអប់រំនៅដងទង់ជាតិសម្រាប់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតាសិស្សដែលជូនកូនមករៀនផងដែរ។

គោលបំណងនៃការនិមន្តព្រះសង្ឃចូលរួមអប់រំសិស្សានុសិស្ស គឺដើម្បីឱ្យសិស្សមានសីលធម៌ក្នុងសង្គម ចេះគោរពចាស់ទុំ ឱ្យឪពុកម្ដាយ ត្រកូលរៀបច្បង ស្គាល់តួនាទីរបស់ខ្លួន ក្នុងនាមជាមនុស្ស ឬជាពលរដ្ឋនៃប្រទេសដែលមានវប្បធម៌ខ្ពង់ខ្ពស់ ស្គាល់ពីតម្លៃនៃព្រះពុទ្ធសាសនាក្នុងការអប់រំ និងដឹកនាំមនុស្សសត្វឱ្យបានសេចក្ដីសុខ ឱ្យចេះស្រឡាញ់ និងចេះអភិរក្សវប្បធម៌ប្រពៃណីជាតិរបស់ខ្លួន លុបបំបាត់ភាពអនាចារផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសង្គមជាតិ ឱ្យមានទំនាក់ទំនងល្អក្នុងសង្គម មានអាកប្បកិរិយា ចរិយា មារយាទ សីលធម៌ និងសុជីវធម៌ល្អ សាបព្រោះ និងបណ្ដុះពូជមនុស្សល្អក្នុងសង្គមឱ្យបានច្រើន និង លុបបំបាត់អំពើអាក្រក់ទាំងឡាយទាំងពួង។

ព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាបានរួមចំណែកថែរក្សាអក្សរសាស្ត្រជាតិដោយបានធ្វើការផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងដល់ប្រជាជនទូទៅ និងជាថ្នាលបណ្ដុះសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាពិសេសដល់កុមារ និងយុវជនជំនាន់ថ្មី ។ នេះជាផ្នែកមួយដ៏ល្អប្រពៃរបស់ ព.អ.ក ក្នុងការចូលរួមចំណែកកសាងសង្គម និងថែរក្សាទំពាំងស្នងឫស្សីដែលជាធនធានដ៏សំខាន់សម្រាប់ភាពជោគជ័យនៃចក្ខុវិស័យឆ្នាំ២០៣០៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង