681 ezgif.com resize
Swift cc time

ន.អ.ប. បង្ហាញគម្រោងអភិវឌ្ឍដីឡូត៍ចំនួន១២គម្រោងដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ និយ័តករអាជីវកម្មអចនលវត្ថុនិងបញ្ចាំ(ន.អ.ប) បានបង្ហាញគម្រោងអភិវឌ្ឍដីឡូត៍ចំនួន១២គម្រោង ដែលបានធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។ គម្រោងអភិវឌ្ឍដីឡូត៍ទាំងនោះ មានទីតាំងស្ថិតនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រៃវែង និងខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

បើតាមសេចក្ដីជូនដំណឹង គម្រោងអភិវឌ្ឍដីឡូត៍ចំនួន១២គម្រោងនោះមានដូចជា៖ គម្រោង ដែនដីអាណាចក្រ, គម្រោង ដីឡូត៍ ម៉ន ដានី, ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក, គម្រោងកំពតរីវើផាក, គម្រោងចំការលំហែកាយ, គម្រោងដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង, គម្រោងមរតកទំព័រមាស, គម្រោងបុរីរីស៊តមណ្ឌលគិរី, គម្រោងដីឡូត៍ស្កាយហ្គាឡាក់ស៊ី, គម្រោងដីឡូត៍ទីក្រុងមាស, គម្រោងដីឡូត៍ថ្មីក្រុងតាខ្មៅ, និងគម្រោងដីឡូត៍សំបួរមាស។

ដូចនេះ ន.អ.ប. បានអំពាវនាវដល់សាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ទិញ ឬជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន/គម្រោងអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង១២នេះ ដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម៕


Khcct banner

អត្ថបទទាក់ទង