681 ezgif.com resize
Swift cc time

ដើម្បីអបអរទិវាវប្បធម៌ជាតិស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េនឹងរៀបចំពិព័រណ៌សិល្បៈខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នឹងរៀបចំតាំងពិព័រណ៌សិល្បៈ ការភ្លក់ និងការលក់ម្ហូបខ្មែរ ព្រមទាំងការសម្ដែងរបាំ និងច្រៀង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅ Cheonggye Plaza ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នឹងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ ព្រឹក រហូតដល់ម៉ោង ៤ រសៀល នៅ Cheonggye Plaza។ កម្មវិធីនេះ មានការតាំងពិព័រណ៌សិល្បៈ ការភ្លក់ និងការលក់ម្ហូបខ្មែរ ព្រមទាំងការសម្ដែងរបាំ និងច្រៀង ជាដើម។

សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕

Khcct banner

អត្ថបទទាក់ទង