Cctimesw1140xh150cm copy

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្នើឱ្យបណ្ដាវិនិយោគិនបន្តគាំទ្រ«ការទិញសញ្ញាប័ណ្ណ»ព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ ដើម្បីឲ្យគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ធំជាងគេនៅកម្ពុជា និង លំដាប់ថ្នាក់ខ្ពស់បំផុតនៃស្តង់ដាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិមួយនេះ បញ្ចប់បានពេញលេញស្របតាមផែនការមេ និងដំណាក់កាលសាងសង់ដែលបានគ្រោងទុក លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានស្នើសុំដល់គ្រប់បណ្ដាវិនិយោគិនទាំងអស់ ជាពិសេស ធនាគារពាណិជ្ជនឹងបន្តគាំទ្រផ្តល់ហិរញ្ញប្បទានបន្ថែមទៀត តាមរយៈការទិញសញ្ញាប័ណ្ណនៅពេលដែលមានតម្រូវការបោះផ្សាយសញ្ញាប័ណ្ណបន្ថែមរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី នៅពេលក្រោយទៀត។

ការស្នើសុំនេះ ធ្វើឡើងក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន១,៥០០ លានដុល្លារ។

ផ្អែកតាមផែនការ និងទំហំការងារដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចបានបញ្ជាក់ជូនខាងលើនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយគ្រោងនឹងបើកឲ្យដំណើរការនាឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង