681 ezgif.com resize
Swift cc time

២០២៣៖កម្ពុជាចុះបញ្ជី«ក្រុមហ៊ុនវិនិយោគបរទេស»ជាង៣ពាន់ក្រុមហ៊ុនភាគច្រើនជាក្រុមហ៊ុនចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាជធានីភ្នំពេញ។រូបភាពពីបណ្តាញសង្គម

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនវិនិយោគបរទេសចុះបញ្ជីវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួនជាង៣០០០ក្រុមហ៊ុន កើនឡើង៩៣ក្រុមហ៊ុនប្រៀបធៀបនឹងឆ្នាំ២០២២។ក្នុងចំណោមជាង៣០០០ក្រុមហ៊ុននោះភាគច្រើនជាក្រុមហ៊ុនមកពីប្រទេសចិន និង កូរ៉េខាងត្បូង ដែលមានទុនវិនិយោគប្រមាណជិត៤៥ពាន់លានដុល្លារអាម៉េរិក។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)ដកស្រង់ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។

យោងតាមរបាយការណ៍ ក្រុមហ៊ុនចុះបញ្ជីវិនិយោគនៅឆ្នាំ២០២៣ មានចំនួនសរុប ៣.១៣៩ក្រុមហ៊ុន មាន៤៤សញ្ជាតិ ប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើងចំនួន ៩៣ក្រុមហ៊ុន វិនិយោគលើវិស័យមួយចំនួនមានជាអាទិ៍ វិស័យកសិកម្មចំនួន ២៥៨ ក្រុមហ៊ុន វិស័យទេសចរណ៍ចំនួន ១២៦ក្រុមហ៊ុន វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១៦២ក្រុមហ៊ុន និង វិស័យរោងចក្រសហគ្រាសចំនួន ២.៥៩៣ក្រុមហ៊ុន ក្នុងទុនវិនិយោគសរុបចំនួន ៤៤.៩០៦.១១៣.១៩៤ដុល្លារ និងផ្តល់ការងារដល់ពលករបរទេស-ខ្មែរ សរុប៣.២០៥.៨៧១កន្លែង។

បើតាមរបាយការណ៍ ប្រទេសដែលមកដាក់ទុនវិនិយោគច្រើនជាងគេមានដូចជា៖ ប្រទេសចិន ចំនួន ១.៩៣១ ក្រុមហ៊ុន ប្រទេសកូរ៉េខាងត្បូង ២២៥ក្រុមហ៊ុន ប្រទេសសឹង្ហបូរី ១៤៧ក្រុមហ៊ុន និង ម៉ាឡេស៊ី ១៣៥ក្រុមហ៊ុន។គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣នេះ ពលករបរទេសមកធ្វើប័ណ្ណការងារនៅក្រសួងការងារ មានចំនួន ២៨១.១៥១នាក់ ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២២ មានការកើនឡើងចំនួន ៩២.៤៩៨នាក់៕

Khcct banner

អត្ថបទទាក់ទង