Cctimesw1140xh150cm copy

ក្រសួងការងារជំរុញឱ្យកម្មកររោងចក្រY&Wដោះស្រាយតាម«ច្បាប់ការងារ»ដើម្បីប្រយោជន៍រួម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការតវ៉ារបស់កម្មករ រោងចក្រ Y&W នៅថ្ងៃទី ៩ មីនា ឆ្នាំ២០២៤។

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៩ មីនា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់ក្រុមកម្មកររោងចក្រ Y&W បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយស្វែងរកដោះស្រាយតាមផ្លូវច្បាប់ការងារ។ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីកម្មកររោងចក្រ Y&W ជាច្រើននាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខរោងចក្រ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរោងចក្រប្រកាសបិទទ្វារ និង នៅមិនទាន់ទូទាត់ប្រាក់សំណងជូនកម្មករ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ បានគូសបញ្ជាក់ថា ករណីវិវាទការងារនៅរោងចក្រ Y&W គឺជាករណីក្រុមហ៊ុនបិទទ្វារដោយថៅកែបានរត់ចោលរោងចក្រដែលដោះស្រាយទៅតាមច្បាប់ស្តីពីការងារ និង តាមច្បាប់ស្តីពីក្ស័យធន។តាមនីតិវិធី ក្រសួងការងារនឹងប្តឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ​ និង ដោះស្រាយលើបណ្តឹង ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និង អត្ថប្រយោជន៍ជូនកម្មករនិយោជិតទាំងអស់។

ក្រសួងការងារ បានស្នើសុំដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និង អ្នកពាក់ព័ន្ធត្រូវស្វែងយល់ពីច្បាប់ឱ្យបានច្បាស់ប្រកបដោយវិជ្ជាជីវៈ និង ព្រមានមិនត្រូវឆ្លៀតឱកាសកេញចំណេញពីវិវាទនេះទេ ហើយក្នុងករណីជនណាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់នឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។

គួរជម្រាបជូនថា កាលពីថ្ងៃទី០១ មីនា ថៅកែរោងចក្រវ៉ាយ&ដាប់បែលយូបានជូនដំណឹងដល់កម្មករថា រោងចក្រនឹងបិទទ្វារទាំងស្រុងដោយសារពុំមានលទ្ធភាពបន្តចង្វាក់ផលិតកម្មរបស់ខ្លួនបានទៀតឡើយ។ ការបិទទ្វារត្រូវបានភាគីរោងចក្របញ្ជាក់ថា ខ្លួនមានបញ្ហាបំណុល និងមានភាពជាប់គាំងនៃការបញ្ជាទិញពីបរទេស៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង