Cctime 6monthsfree desktop
Cc times  web banner kh (2)

យោធាកម្ពុជា៧រូបជាប់ចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតវិញ្ញាសាលោតឆ័ត្រយោងយោធានៅ​រុស្សី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រុស្ស៊ី៖សិក្ខាកាមយោធាកម្ពុជា៧រូបបានទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេស៧ប្រទេស ដែលចូលរួមប្រកួតវិញ្ញាសាលោតឆ័ត្រយោង ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សី។យោងតាមទំព័រហ្វេសប៊ុក របស់ សិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្ស៉ី បានឲ្យដឹងថា នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០។

សិក្ខាកាមយោធាកម្ពុជា៧រូប ដែលកំពុងសិក្សានៅសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី បានចំណាត់ថ្នក់លេខ៣ ក្នុងចំណោម៧ប្រទេស ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិលើទី៦ VI International Army’s Game 2020 លើវិញសារទ័ពឆត្រយោង ( Airborne platoon)។

សមិទ្ធផលទាំងនោះ ត្រូវគេរាយការាណ៍ថា កើតចេញពីស្មារតីស្រលាញ់ជាតិ មាតុភូមិ និងគោរពវិន័យខ្ពស់ របស់សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី។សិក្ខាកាមទាំង៧ រូបមាន ១- នាយចំណង់ ថ្លៃ សំរិទ្ធ ជាប្រធានក្រុម, ២- នាយចំណង់ ច័ន្ទ សុវណ្ណតារា, ៣-នាយចំណង់ ខឹម សុខខុម, ៤- នាយចំណង់ មាស ឡាអុល, ៥- នាយចំណង់ អា វិចិត្ត, ៦- នាយចំណង់ រុំ សារ៉ាត និង៧ នាយចំណង់ រឿន សុថុន។

គួរបញ្ជាក់ថា កម្មវិធីបើកការប្រកួតកីឡាអន្តរជាតិ ចាប់ផ្តើមនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ហើយការប្រកួតកីឡាធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ និងកម្មវិធីបិទវគ្គប្រកួតកីឡានៅថ្ងៃទី១កញ្ញា ឆ្នាំ២០២០។ ប្រទេសចូលរួមប្រកួតមានចំនួន១១ប្រទេស គឺរុស្សី, ចិន, អាល់ហ្សរី, ប៊ែលឡារុស, កម្ពុជា, កុងហ្គោ, ណាមីប៊ី, ស៊ូដង់, ម៉ាលី, តាជីគីស្ថាន និងអេក្វាឌ័រ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង