ភ្នំពេញ៖ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំនួនជើងហោះហើរ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មានការកើនឡើងតិចតួច ខណៈអ្នកដំណើរតាមផ្លូវអាកាសច្រើនជាងគេលំដាប់ទី១គឺជនជាតិថៃ ទី២ ជនជាតិវៀតណាម ទី៣ ជនជាតិសិង្ហបុរី ទី៤ ជនជាតិម៉ាឡេស៉ី និងទី៥ ជនជាតិឡាវ។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤មានចំនួន ១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន ១៦៨ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។
អ្នកនាំពាក្យរូបនេះបន្តថា ចំពោះចំនួនហោះហើរនៅព្រលានយន្តហោះសៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន ៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈបានធ្លាក់ចុះមកត្រឹម ៤៤ជើងជាមធ្យមក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ព្រលាន យន្តហោះភ្នំពេញ មានការកើនឡើងបន្តិច៕