Cctimesw1140xh150cm copy

អភិបាលខេត្តព្រះសីហនុប្រាប់ពី«សក្តានុពល»ខេត្តដល់ក្រុមអ្នកសារព័ត៌មានរដ្ឋចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមីនា បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានរដ្ឋចិនប្រមាណ១៦រូប ជួបសម្ដែងការគួរសម ដើម្បីសាកសួរអំពី សក្ដានុពល និង ភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ។ នៅក្នុងកិច្ចជំនួបនោះ ក្រុមអ្នកសារព័ត៌មានចិន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញពីការរីកចម្រើនរបស់ខេត្ត ជាពិសេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ក៏ដូចជាការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់នានា។

ក្រុមអ្នកសារព័តមានរដ្ឋចិន ទទួលបានផ្តល់ឱកាសដើម្បីចោទសួរដោយផ្ទាល់ទៅកាន់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំពីសក្ដានុពល ក៏ដូចជាភាពរីកចម្រើននានារបស់ខេត្ត ហើយការមកដល់ខេត្តព្រះសីហនុនាពេលនេះ គឺពួកគេចង់ដឹងពីស្ថានភាពជាក់ស្តែងពីការអភិវឌ្ឍរបស់ខេត្ត ដើម្បីចុះផ្សាយទៅដល់ប្រជាជនចិន ក៏ដូចជាពិភពលោក។

តាមរយៈដំណើរទស្សនកិច្ចនោះ ក្រុមអ្នកសារព័តមានរដ្ឋចិន បានសម្គាល់ឃើញថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្ដានុពលល្អអំណោយផលសម្រាប់ វិនិយោគ ទេសចរណ៍ និង សុវត្តិភាព ខុសពីការចុះផ្សាយព័ត៌មានដែលពួកគេបានអានលើបណ្តាញសង្គម។ពួកគេរំពឹងថា តាមរយៈដំណើរទស្សនកិច្ចនេះ ពួកគេនឹងយកសក្ដានុពលទាំងអស់នោះ ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ឱ្យបានយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្ដែងនៅក្នុងខេត្តព្រះសីហនុ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចិន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងរៀបរាប់អំពីដំណើរដើមទងនៃការកកើតខេត្តព្រះសីហនុ ហើយបច្ចុប្បន្ននេះ លោកបានលើកឡើងអំពីសក្ដានុពលនៅក្នុងខេត្ត ដែលមាននូវធម្មជាតិដ៏ស្រស់ស្អាត បូករួមជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងការរៀបចំនូវសណ្ដាប់ធ្នាប់ល្អ ក៏ដូចជាការរឹតបន្ដឹងនូវសន្ដិសុខនៅក្នុងខេត្តជាដើម។

ក្នុងនាំជាអភិបាលខេត្តព្រះសីហនុ លោកប្រកាសបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅរាល់អ្នកវិនិយោគទាំងអស់ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងខេត្តព្រះសីហនុ ដោយនឹងជួយសម្រួលរាល់ឯកសារពាក់ព័ន្ធនានាឲ្យមានភាពងាយស្រួល រហ័ស និង ទាន់ពេលវេលា តាមអ្វីដែលអ្នកវិនិយោគចង់បាន។

បើតាមលោក គួច ចំរើន សង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ គឺជាខេត្តដែលរងគ្រោះ ដោយសារតែការចុះផ្សាយព័ត៌មានមិនពិត បំភ្លៃ ជាព័ត៌មានធ្វើឱ្យប៉ះពាល់មុខមាត់ខេត្តព្រះសីហនុទាំងមូល។ តែយ៉ាងណាក៏ដោយរដ្ឋបាលខេត្តមិននៅស្ងៀមនោះទេ បានចាត់វិធានការបង្ក្រាបជាបន្ដបន្ទាប់ ដោយជាក់ស្ដែងថ្មីៗនេះ បង្ក្រាបទៅលើជនជាតិចិនតៃវាន់២នាក់ថតបំភ្លៃព័ត៌មានអំពីការចាប់ជំរិតបង្ខូចឈ្មោះខេត្ត បច្ចុប្បន្នត្រូវបានដាក់ពន្ធធនាគាររយៈពេលពីរឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង